ជម្រើសទេសភាពកំពូលស្អាតមិនគួររំលង ក្នុងខេត្តកំពត

សម្រាប់អ្នកដែលមានបំណង ចង់ទៅលេងខេត្តកំពត ទាំងអស់នេះជារមណីយដ្ឋានធម្មជាតិស្អាតៗមិនគួររំលង៖

ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤ បណ្តាលឲ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលអាជ្ញាធរហៅថា ជនអនាធិបតេយ្យនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។ នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញ។ ទាំងលោកអភិបាលស្រុកព្រៃនប់

Continue reading

សម្ដេច ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹងជិះ​រថភ្លើង​រួមគ្នា

ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ជិះ​រថភ្លើង​រួមគ្នា ពី​ស្ថានីយ​បាន​ខ្លង​លឹក មក​ស្ថានីយ​ប៉ោយប៉ែត នៅ​ថ្ងៃទី​២២ មេសា​។ ភាគី​កម្ពុជា​-​ថៃ កំពុង​រៀបចំ​របៀបវារៈ និង​ដំណើរការ​កម្មវិធី​រប​ស់​នាយករដ្ឋមន្ត្រី​ទាំងពីរ​នេះ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​ក្រៅពី​គម្រោង​ជិះ​រថភ្លើង​រួមគ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ថៃ​នេះ ភាគី​ទាំងពីរ​ក៏មាន​របៀបវារៈ​រួមគ្នា​ដែរ ដោយ​ក្នុងនោះ​រួមមាន

Continue reading

ប្រជាជាតិថៃត្រៀមសម្រាប់ «ព្រះរាជពិធីឡើងគ្រងរាជ្យនៃស្តេចអង្គថ្មី» នាដើមខែឧសភា ឆ្នាំ២០១៩

(បាងកក)៖ កងទ័ពជើងនៃប្រទេសថៃនាថ្ងៃពុធសប្តាហ៍នេះ បានធ្វើការហាត់សមបាញ់កាំភ្លើងធំ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីផ្លូវការ នៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន នៅដើមខែក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។ កាលពី០២សប្តាហ៍មុន ប្រទេសថៃក៏បានចាប់ផ្តើមការរៀបចំជាបណ្តើរៗផងដែរ សម្រាប់ការឡើងសោយរាជ្យសម្បត្តិជាផ្លូវរបស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងប្រព្រឹត្តទៅក្នុងព្រះរាជពិធីដ៏ឱឡារិក

Continue reading

ស្វែងយល់​​ពី​​​សញ្ញា​​​​​ប្រុង​​​​ប្រយ័ត្ន​​​ទាំង​​នេះ​!!

​​​​​​​​​​​​​​នេះ​គឺ​​ជា​​សញ្ញា​​​​ប្រុង​​​ប្រយ័ត្ន​​​​ ដែល​​អ្នក​​​បើក​​បរ​​ឡាន​ទាំង​​អស់​​​គួរ​​​ដឹង ជា​​​ពិសេស​​​​​​​​​គឺ​​ស្រី​​​​​​​​ៗ​​ដែល​​ពុំ​​​សូវ​​បាន​​​ចាប់​អារម្មណ៍​​ពី​​​មុន​​មក​​។ ​​​​​បើ​​ក្នុង​​​ឡាន​​របស់​អ្នក​​​ លេច​ចេញ​​សញ្ញា​​​ទាំង​នេះ​​មក ​បញ្ជាក់​​ថា​ អ្នក​​គួរ​​​ត្រួត​​ពិនិត្យ​​ឲ្យ​បាន​​ទាន់​​ពេល​វេលា​ ដើម្បី​​ការ​ពារ​​​សុវត្ថិភាព​​​​​​​និង​​​មិន​​បណ្តោយ​​ឲ្យ​មាន​​បញ្ហា​​​កាន់​​តែ​​ធំ​។ ​សញ្ញា​​​​​​ដែល​​​​មាន​​​ភ្លើង​​ពណ៌​​​​ក្រហម ជា​អ្វី​​ដែល​​​អ្នក​​ត្រូវ​​ប្រុង​​ប្រយ័ត្ន​​​​បំផុត​និង​មិន​​គួរ​​មើល​​រំលង​ដាច់​​ខាត​​​​ បន្ទាប់​​​​​​មក​​ គឺ​ពណ៌​​​​​​លឿង​​និង​ពណ៌​​​បៃតង។ ​​​​សញ្ញា​​​​​មាន​ភ្លើង​​​​ក្រហម មាន​ន័យ​ថា​​អ្នក​​ត្រូវ​​តែ​​យក​​​ឡាន​​​​ទៅ​​ត្រួត​​​ពិនិត្យ​ភ្លាម​​ៗ ដើម្បី​​​ដឹង​​ពី​​ច្បាស់​​ពី​មូល​ហេតុ​​មិន​​ប្រក្រតី​​។​ ​​សញ្ញា​មាន​​​ភ្លើង​​លឿង​ ​​មាន​ន័យ​ថា​​​​ ឡាន​​​​នៅ​តែ​អាច​​ប្រើ​​ប្រាស់​​បន្ត ប៉ុន្តែ​​​ត្រូវ​​​​ប្រុង​​​ប្រយ័ត្ន​​ពេល​​បើក​​បរ​។ ​​សញ្ញា​​មាន​ភ្លើង​​​​​​​បៃតង

Continue reading

Wow កោះកុងសង្ក្រាន្តឆ្នាំនេះពិតជាប្លែកអស្ចារ្យ

នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តកោះកុង ក៏មិនចាញ់ខេត្តផ្សេងៗទៀតដែរ ដោយមានការរៀបចំព្រឹត្តិការណ៍កោះកុងសង្ក្រាន្ត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្ត ជាមួយនឹងកម្មវិធីសប្បាយៗជាច្រើន ជាពិសេសយើងសង្កេតឃើញមានការរៀបចំតុបតែងក្នុងខេត្ត គួរអោយទាក់ទាញ និងមានមតិប្រិយមិត្តខ្លះបានលាន់មាត់សរសើរជាបណ្តើរៗថា ការរៀបចំកោះកុងសង្ក្រាន្តឆ្នាំនេះ មានភាពទាក់ទាញជាឆ្នាំមុន។ គួរបញ្ជាក់ថា ការរៀបចំកោះកុងសង្ក្រាន្តនេះ ក្រោមការដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់កម្លាំងនៃសហភាពសហព័ន្ធយុវជនខេត្តកោះកុង

Continue reading

ហួសថ្លែង! ពាងទឹកដាក់សម្រាប់បងប្អូនលេងកម្សាន្តចូលឆ្នាំ ស្រាប់តែក្លាយជាធុងសម្រាមបាត់

សៀមរាបសង្ក្រាន ហាក់ទទួលការចាប់អារម្មណ៍ខ្លាំងមិនធម្មតានោះឡើយ ជាពិសេសគឺត្រង់ការតុបតែងដោយដាក់ពាងទឹកតម្រៀបជាជួរដោយមានទឹកត្រៀមទុកសម្រាប់ការលេងកម្សាន្ត និងពោរពេញដោយអត្ថន័យសម្រាប់បងប្អូនប្រជាជនខ្មែរផងដែរ។ ខណៈដែលកំពុងតែតុបតែងលាបពណ៍យ៉ាងស្រស់ស្អាតនោះ ថ្មីៗនេះក៏មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវករណីមិនគួរឲ្យកើតមានឡើង។ ដោយនៅក្នុងពាងទឹកដែលបានដាក់អមតាមដងផ្លវ ស្រាប់តែមានពាងទឹកមួយពោរពេញដោយសម្រាម ដោយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានចូលរួមរក្សាការពារបរិស្ថាន ដោយមិនព្រមយកសម្រាមទៅចោលនឹងធុងសម្រាម បែរជាចោលនៅនឹងពាងទឹកទៅវិញ។ ករណីនេះមានមហាជនជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង ដោយមិនទាន់បានដល់ថ្ងៃចូលឆ្នាំខ្មែរផង បែរជាមានជនអគតិចោលសម្រាមពាសវាលពាសកាល ចុះទម្រាំថ្ងៃចូលឆ្នាំមានមនុស្សម្នាអ៊ូអរវិញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការយល់ដឹង បញ្ឈប់ជាបន្ទាន់នូវការចោលសម្រាមនៅតាមទីសាធារណៈ ជាពិសេសនៅក្នុងពាងទឹកតែម្តង។ តើបងប្អូនមានយោបល់យ៉ាងណាដែរ?

Continue reading

មិនដែលដឹងសោះ ពិធីប្លុងក្រឡានតាមទំនៀមបុរាណ កូនខ្មែរគួរដឹង

ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។ ពិធីនេះត្រូវបានអ្នកស្រុកធ្វើតៗគ្នាពីដូនតាមក ទុកថាជាទំនៀមពិសេសដោយឡែកពីភូមិស្រុកដទៃ។ អ្នកស្រុកហៅពិធីនេះថា ពិធីប្លុងក្រឡាន មានន័យថា ពិធីបុណ្យដែលគេយកក្រឡានទៅប្លុងឬទុកចោល ក្នុងគោលបំណងឲ្យព្រះសង្ឃទៅទស់យក ដើម្បីឱ្យបានបុណ្យកុសលឧទ្ទិសដល់ញាតិកាដែលស្លាប់ទៅហើយ។ ព្រះគ្រូចៅអធិការវត្តថ្មីដំរីសែនជ័យស្ថិតក្នុងភូមិនគរក្រៅ

Continue reading

ហេតុអ្វី​បានជា​ខ្មែរ​យើង តែង​ឲ្យ​ពរ​ថា «​សូម​ឲ្យ​មាន​រូបល្អ​ដូច​នាងវិសាខា​?»

«​សូម​ឲ្យ​មានតម្រិះ​ដូច​នាង​អមរា មាន​ប្រាជ្ញា​ដូច​ព្រះ​មហោសថ មានចិត្ត​សន្តោស​ដូច​ព្រះ​វេស្សន្តរ មាន​រូបឆោម​ល្អ​ដូច​នាងវិសាខា មាន​ឫទ្ធិ​ខ្លាំងក្លា​ដូច​ព្រះ​មោគ្គលាន​….»​។ នេះ​គឺជា​ឃ្លា​ពរជ័យ​មួយ​របស់​ខ្មែរ ដែល​គេ​និយម​ពោល​ទៅកាន់​អ្នកណាម្នាក់ ពេល​ចូល​បុណ្យ​ជា​បច្ច័យ​ឬ​សម្ភារ​ផ្សេងៗ​។ សារព័ត៌មាន​ថ្មីៗ ពុំបាន​អត្ថាធិប្បាយ​ពី​រឿង​នាង​អមរា ព្រះ​មហោសថ ព្រះ​វេស្សន្តរ និង​ព្រះ​មោគ្គល្លាន ក្នុង​ទីនេះ​ទេ ដោយ​សូម​អត្ថាធិប្បាយ​តែ​រឿង​នាងវិសាខា​ប៉ុណ្ណោះ​។ នាងវិសាខា ជា​ស្ត្រី​ល្អ កម្រ​មាន​ក្នុង​លោក​។ នាងវិសាខា ជា​កូន​របស់​សេដ្ឋី​មួយរូប

Continue reading

ដីអតីតប៊ូឌីញនឹងត្រូវសាងសង់សណ្ឋាគារ និងកាស៊ីណូកម្ពស់៦៦ជាន់

(ភ្នំពេញ)៖ ក្រុមហ៊ុន NagaCorp Ltd បានប្រកាសឲ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ និងកាស៊ីណូ Naga World 3 ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។ សេចក្តីប្រកាសរបស់

Continue reading