Google Doodle បានផ្តល់កិត្តិយសដាក់រូបលោក Hugh Masekela បិតាចង្វាក់ JAZZ របស់អាហ្វ្រិកខាងត្បូង

Posted by

ថ្ងៃនេះជាខួបកំណើតអាយុ ៨០ឆ្នាំ របស់លោក Hugh Masekela ដែលជាកំពូលអ្នកផ្លុំត្រែ និងអ្នកភ្លេង ដែលត្រូវបានដាក់រហ្សសនាមថាបិតាចង្វាក់ JAZZ របស់អាហ្វ្រិកខាងត្បូង ក្នុងថ្ងៃនេះក្រុមហ៊ុន Google កំពុងផ្តល់កិត្តិយសដាក់រូបលោកនៅ Google Doodle ។


រូបលោក Hugh Masekela នៅលើ Google Doodle

កើតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៣៩ លោកបានចាប់ផ្តើមស្រឡាញ់ការផ្លុំត្រែដោយសាររឿង Young Man With a Horn ហើយត្រូវបានលើកទឹកជំរុញឱ្យលេងឧបករណ៍ភ្លេងនេះដោយសារលោកឱពុក Trevor Huddleston។ ជាញឹកញាប់លោកត្រូវបានប្រជាជនចាត់ទុកថាជា “បិតាចង្វាក់ JAZZ  របស់អាហ្រ្វិកខាងត្បូង” និងជានិមិត្តរូបនៃអាហ្វ្រិកខាងត្បូងសម្រាប់ទីក្រុង Sophiatown ដែលជាតំបន់នយោបាយនិងវប្បធម៌នៃ Johannesburg  និងក្រោយមកត្រូវបានកម្ទេចតំបន់នោះចោលដោយប៉ូលីស(អាផាថេត Apartheid) ប៉ុន្តែទីនោះនៅតែជានិមិត្តរូបនៃទាមទារសេរីភាពរបស់ជនជាតិស្បែកខ្មៅ។

ការសម្តែងជាសាធារណៈចុងក្រោយរបស់ Masekela ត្រូវបានគ្រោងធ្វើនៅខែវិចិ្ឆកា ឆ្នាំ២០១៩នេះ រួមជាមួយនឹងអ្នកនិពន្ធតន្រ្តី Oliver Mtukudzi និងតន្ត្រីករវ័យក្មេងជាច្រើននាក់ ប៉ុន្តែត្រូវបានបង្ខំលុបចោលដោយសារតែស្ថានភាពសុខភាពមិនល្អ។ លោក Masekela បានស្លាប់នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ដោយសារជំងឺមហារីកក្រពេញប្រូស្តាត។ លោកក៏ជាសកម្មជននាំមុខក្នុងអំឡុងពេលអាហ្វ្រិកខាងត្បូងស្ថិតនៅក្រោមរបបរើសអើងពូជសាសន៍ (អាផាថេត Apartheid) ដោយលោកបានរស់នៅនិរទេសអស់រយៈពេល៣១ឆ្នាំ រហូតដល់ការដោះលែង Nelson Mandela ចេញពីពន្ធនាគារនៅឆ្នាំ១៩៩០។


លោក Hugh Masekela ពាក់មួកខ្មៅ (ឆ្វេង)

នៅក្នុងអាជីពមួយអស់ច្រើនទសវត្សមកហើយ Masekela បានសម្តែងជាមួយក្រុមតន្រ្តីករដូចជា Miriam Makeba, Miles Davis, Abdullah Ibrahim, Fela Kuti និង Harry Belafonte ។ ក្នុងសម័យនោះ ការសំដែងបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជំនឿនយោបាយរបស់អាហ្រិ្វកខាងត្បូង ហើយតន្ត្រីរបស់លោកបានក្លាយជាបរិបទនៃការតស៊ូប្រឆាំងនឹងរបបរើសអើងពូជសាសន៍ អាផាថេតដោយមានបទចំរៀងជាច្រើនដូចជា ការត្រលប់មកវិញរបស់ Nelson Mandela (Bring Back Nelson Mandela) និង Soweto Blues ជាដើម។