Congratulation កំពង់ស្ពឺ​ មានស្ពាន​អាកាស​ថ្មើរជើងមុនគេ​បង្អស់​

Posted by

​កំពង់ស្ពឺ​៖​ ​ស្ពាន​អាកាស​ថ្មើរជើង​មួយ​ ​ដែលកាត់​ផ្លូវជាតិ​លេខ៤​ ​ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ ​ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ​ហេង​ ​អភិវឌ្ឍន៍​ ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ​៣០ម៉ឺន​ដុល្លារ​អាមេរិក​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ពលរដ្ឋ​ថ្មើរជើង​ ​ជៀស​ពី​គ្រោះថ្នាក់​ ​និង​ការ​កកស្ទះ​ចរាចរណ៍​ ​។​ ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ ​ស្ថិត​ត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ ​ដោយមាន​ប្រវែង​ ​៣០ម៉ែត្រ​ ​កម្ពស់​ ​៥,២ម៉ែត្រ​ ​ទទឹង៣ម៉ែត្រ​ ​ធ្វើ​ពី​បេតុង​អា​មេ​ ​នឹង​ចំណាយ​ថវិកា​ ​៣៤ម៉ឺន​ដុល្លារ​អាមេរិក​ ​។​

បើ​តាម​មន្ត្រី​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ ​បានឱ្យ​ដឹង​ថា​ ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ ​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​ ​២០​ ​ខែឧសភា​ ​ឆ្នាំ​ ​២០១៩នេះ​ ​ដោយ​ប្រើ​រយៈពេល​សាងសង់៦ខែ​ ​ទើប​រួចរាល់​ជាស្ថាពរ​ ​៕​ ​

អត្ថបទ៖ ហៀង រ័ត្ន