ទម្លាប់ពេលយើងក្រ Vs ទម្លាប់ពេលយើងមាន

ពេលក្រចិញ្ចឹមជ្រូក ពេលមានចិញ្ចឹមឆ្កែ ពេលក្រធ្វើស្រែ ពេលមានដាំស្មៅចោល ពេលក្រចង់តែបាយក្រៅ ដល់ពេលមានទៅ ចង់ហូបបាយក្នុងផ្ទះ (តែមិនដែលបានហូបជុំគ្នា) ពេលក្រចង់នៅទីក្រុង ពេលមានបែរចង់ទៅនៅជនបទ ពេលក្រចង់បានប្រពន្ធមួយ ពេលមានក៏ព្រួយចង់បានប្រពន្ធចុង ពេលក្រឲ្យប្រពន្ធកាន់តំណែងលេខា ពេលមានកាលណាឲ្យលេខាមកកាន់តំណែងប្រពន្ធ ពេលក្រលើកដៃសំពះអ្នកដទៃមុន ពេលមានឡើងបុណ្យចាំគេសំពះមុនវិញ ពេលក្រខំសន្សំមួយកាក់មួយសេន ពេលមានកាលណាមួយកាក់មើលមិនឃើញ ពេលក្ររត់រកមិត្ត ពេលមានពិតរត់គេចមិត្តវិញ

Continue reading