រថភ្លើងថៃអោយកម្ពុជា បានមកដល់ប៉ោយប៉ែតហើយ

រថភ្លើងចំនួន៤ទូ ដែលរាជរដ្ឋាភិបាលថៃ នឹងត្រូវប្រគល់ជូន មករាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩ នេះហើយ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។ សូមជម្រាបជូនថារថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់ ។

ជម្រើសទេសភាពកំពូលស្អាតមិនគួររំលង ក្នុងខេត្តកំពត

សម្រាប់អ្នកដែលមានបំណង ចង់ទៅលេងខេត្តកំពត ទាំងអស់នេះជារមណីយដ្ឋានធម្មជាតិស្អាតៗមិនគួររំលង៖

ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤ បណ្តាលឲ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលអាជ្ញាធរហៅថា ជនអនាធិបតេយ្យនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។ នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញ។ ទាំងលោកអភិបាលស្រុកព្រៃនប់

Continue reading

សម្ដេច ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹងជិះ​រថភ្លើង​រួមគ្នា

ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ជិះ​រថភ្លើង​រួមគ្នា ពី​ស្ថានីយ​បាន​ខ្លង​លឹក មក​ស្ថានីយ​ប៉ោយប៉ែត នៅ​ថ្ងៃទី​២២ មេសា​។ ភាគី​កម្ពុជា​-​ថៃ កំពុង​រៀបចំ​របៀបវារៈ និង​ដំណើរការ​កម្មវិធី​រប​ស់​នាយករដ្ឋមន្ត្រី​ទាំងពីរ​នេះ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​ក្រៅពី​គម្រោង​ជិះ​រថភ្លើង​រួមគ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ថៃ​នេះ ភាគី​ទាំងពីរ​ក៏មាន​របៀបវារៈ​រួមគ្នា​ដែរ ដោយ​ក្នុងនោះ​រួមមាន

Continue reading

ប្រជាជាតិថៃត្រៀមសម្រាប់ «ព្រះរាជពិធីឡើងគ្រងរាជ្យនៃស្តេចអង្គថ្មី» នាដើមខែឧសភា ឆ្នាំ២០១៩

(បាងកក)៖ កងទ័ពជើងនៃប្រទេសថៃនាថ្ងៃពុធសប្តាហ៍នេះ បានធ្វើការហាត់សមបាញ់កាំភ្លើងធំ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីផ្លូវការ នៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន នៅដើមខែក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។ កាលពី០២សប្តាហ៍មុន ប្រទេសថៃក៏បានចាប់ផ្តើមការរៀបចំជាបណ្តើរៗផងដែរ សម្រាប់ការឡើងសោយរាជ្យសម្បត្តិជាផ្លូវរបស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងប្រព្រឹត្តទៅក្នុងព្រះរាជពិធីដ៏ឱឡារិក

Continue reading

Wow កោះកុងសង្ក្រាន្តឆ្នាំនេះពិតជាប្លែកអស្ចារ្យ

នៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តកោះកុង ក៏មិនចាញ់ខេត្តផ្សេងៗទៀតដែរ ដោយមានការរៀបចំព្រឹត្តិការណ៍កោះកុងសង្ក្រាន្ត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅទស្សនាកម្សាន្ត ជាមួយនឹងកម្មវិធីសប្បាយៗជាច្រើន ជាពិសេសយើងសង្កេតឃើញមានការរៀបចំតុបតែងក្នុងខេត្ត គួរអោយទាក់ទាញ និងមានមតិប្រិយមិត្តខ្លះបានលាន់មាត់សរសើរជាបណ្តើរៗថា ការរៀបចំកោះកុងសង្ក្រាន្តឆ្នាំនេះ មានភាពទាក់ទាញជាឆ្នាំមុន។ គួរបញ្ជាក់ថា ការរៀបចំកោះកុងសង្ក្រាន្តនេះ ក្រោមការដឹកនាំដោយផ្ទាល់ ពីសំណាក់ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ដូចជាការចូលរួមយ៉ាងសកម្មពីសំណាក់កម្លាំងនៃសហភាពសហព័ន្ធយុវជនខេត្តកោះកុង

Continue reading

ហួសថ្លែង! ពាងទឹកដាក់សម្រាប់បងប្អូនលេងកម្សាន្តចូលឆ្នាំ ស្រាប់តែក្លាយជាធុងសម្រាមបាត់

សៀមរាបសង្ក្រាន ហាក់ទទួលការចាប់អារម្មណ៍ខ្លាំងមិនធម្មតានោះឡើយ ជាពិសេសគឺត្រង់ការតុបតែងដោយដាក់ពាងទឹកតម្រៀបជាជួរដោយមានទឹកត្រៀមទុកសម្រាប់ការលេងកម្សាន្ត និងពោរពេញដោយអត្ថន័យសម្រាប់បងប្អូនប្រជាជនខ្មែរផងដែរ។ ខណៈដែលកំពុងតែតុបតែងលាបពណ៍យ៉ាងស្រស់ស្អាតនោះ ថ្មីៗនេះក៏មានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវករណីមិនគួរឲ្យកើតមានឡើង។ ដោយនៅក្នុងពាងទឹកដែលបានដាក់អមតាមដងផ្លវ ស្រាប់តែមានពាងទឹកមួយពោរពេញដោយសម្រាម ដោយមានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានចូលរួមរក្សាការពារបរិស្ថាន ដោយមិនព្រមយកសម្រាមទៅចោលនឹងធុងសម្រាម បែរជាចោលនៅនឹងពាងទឹកទៅវិញ។ ករណីនេះមានមហាជនជាច្រើនសម្តែងការខឹងសម្បារជាខ្លាំង ដោយមិនទាន់បានដល់ថ្ងៃចូលឆ្នាំខ្មែរផង បែរជាមានជនអគតិចោលសម្រាមពាសវាលពាសកាល ចុះទម្រាំថ្ងៃចូលឆ្នាំមានមនុស្សម្នាអ៊ូអរវិញ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការយល់ដឹង បញ្ឈប់ជាបន្ទាន់នូវការចោលសម្រាមនៅតាមទីសាធារណៈ ជាពិសេសនៅក្នុងពាងទឹកតែម្តង។ តើបងប្អូនមានយោបល់យ៉ាងណាដែរ?

Continue reading

ដីអតីតប៊ូឌីញនឹងត្រូវសាងសង់សណ្ឋាគារ និងកាស៊ីណូកម្ពស់៦៦ជាន់

(ភ្នំពេញ)៖ ក្រុមហ៊ុន NagaCorp Ltd បានប្រកាសឲ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ និងកាស៊ីណូ Naga World 3 ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។ សេចក្តីប្រកាសរបស់

Continue reading

គាំទ្រទេ? សម្ដេច ស ខេង ដាក់ចេញវិធានការលុបបំបាត់ក្លឹបកម្សាន្ត និងកន្លែងបូជាសព នៅជិតសាលារៀន

បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការ លុបបំបាត់ក្លិបកម្សាន្ដ និងកន្លែងបូជាសព នៅជិតសាលារៀនដែលធ្វើ ឲ្យប៉ះពាល់ ទៅដល់ការសិក្សា របស់សិស្សនិស្សិត។ សម្ដេច ស ខេង លើកឡើងបែបនេះ នៅក្នុងឱកាសចុះពិនិត្យ ទីតាំងសាងសង់អាងហែលទឹក នៅពហុកីឡដ្ឋានខេត្តបាត់ដំបង នៅព្រឹក ថ្ងៃ

Continue reading

ប្រជាជនកូរ៉េខាងត្បូងជិត ៤២០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារមហន្តរាយភ្លើងឆេះព្រៃដ៏ធំមិនធ្លាប់មានពីមុន

ភ្លើងឆេះព្រៃដ៏ធំសន្ធោសន្ធៅមួយបានផ្ទុះនៅទូទាំងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រទី០៥ ខែមេសានេះ អាជ្ញាធរបានប្រកាសថាជាគ្រោះមហន្តរាយធម្មជាតិដ៏កម្រមួយក្នុងប្រវតិ្តសាស្រ្ត ដោយបានប្រើប្រាស់ ម៉ាស៊ីនពន្លត់អគ្គីភ័យ ៩០០ គ្រឿង និងបុគ្គលិករាប់ម៉ឺននាក់ដើម្បីគ្រប់គ្រងស្ថានភាព។ ការឆេះរីករាលដាលនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅផ្លូវមួយនៃទីក្រុង Goseong នៅភាគឦសាននៃប្រទេស ដែលមានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ដោយសារខ្យល់បក់ខ្លាំង វាបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈទីក្រុងជិតខាង Sokcho, Gangneung និង

Continue reading