ចិន​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​សណ្តែក​​សៀង​ កាត់​បន្ថយ​ការ​នាំចូល​

ក្រុង​ហាប៊ីនៈ អ្នក​ដាំ​សណ្តែក​សៀង​​ក្នុង​ប្រទេស ​ចិន ​កំពុង​ពង្រីក​​ការ​ដាំដុះ ដើម្បី​សម្រេច​បាន​កំណើន​ឆាប់​រហ័ស​នៃ​ការ​ផ្គត់ផ្គង់​សណ្តែក​សៀង​គុណភាព​ខ្ពស់​នៅ​ឆ្នាំ​នេះ និង​​កាត់​​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​របស់​ប្រទេស​នេះ។ ការ​ដាំ​សណ្តែក​សៀង​កំពុង​ធ្វើ​ឡើង​នៅ​ខេត្ត​ហេឡុងជាំង និង​​ជីលីន តំបន់​ស្វយ័ត​អ៊ីនន័រ​ម៉ុងហ្គោលី និង​ភាគ​កណ្តាល​នៃ​ខេត្ត​ហេណាន ដោយ​មាន​ការ​​ប៉ាន់​ប្រមាណ​ថា​ អត្រា​ពង្រីក​​ការ​​ដាំដុះ​មាន​ជាង ១០ ភាគរយ​នៅ​ឆ្នាំ​នេះ។ យោង​តាម​របាយការណ៍​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ចិន​ឆ្នាំ ២០១៩ ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន បាន​ឲ្យដឹង​ថា ការ​នាំចូល​សណ្តែក​សៀង​របស់​ចិន​បាន​ធ្លាក់ចុះ​ជា​លើក​ដំបូង​​ក្នុង​​​រយៈពេល ៧ ឆ្នាំ។

Continue reading

Huawei ត្រៀមផែនការ B រួចជាស្រេចព្រោះដឹងថានឹងមានថ្ងៃនេះ

(ហុងកុង)៖ ក្រោយពីការដាក់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅអាមេរិក ក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Google បានចេញមុខប្រកាសផ្អាកការផ្តល់សេវាកម្មដល់ Huawei ហើយក្រុមហ៊ុនផលិតបន្ទះឈីបដូចជា Intel និង Qualcomm ក៏បានសម្រេចផ្អាកការផ្គត់ផ្គង់ដល់ Huawei ថែមទៀត ប៉ុន្តែក្រុមហ៊ុន Huawei ហាក់បានដឹងមុនរួចទៅហើយ ដូចអ្វីដែលត្រូវបានប្រកាសនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South

Continue reading

ប្រជាជាតិថៃត្រៀមសម្រាប់ «ព្រះរាជពិធីឡើងគ្រងរាជ្យនៃស្តេចអង្គថ្មី» នាដើមខែឧសភា ឆ្នាំ២០១៩

(បាងកក)៖ កងទ័ពជើងនៃប្រទេសថៃនាថ្ងៃពុធសប្តាហ៍នេះ បានធ្វើការហាត់សមបាញ់កាំភ្លើងធំ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីផ្លូវការ នៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន នៅដើមខែក្រោយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០១៩។ កាលពី០២សប្តាហ៍មុន ប្រទេសថៃក៏បានចាប់ផ្តើមការរៀបចំជាបណ្តើរៗផងដែរ សម្រាប់ការឡើងសោយរាជ្យសម្បត្តិជាផ្លូវរបស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងប្រព្រឹត្តទៅក្នុងព្រះរាជពិធីដ៏ឱឡារិក

Continue reading

ប្រជាជនកូរ៉េខាងត្បូងជិត ៤២០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារមហន្តរាយភ្លើងឆេះព្រៃដ៏ធំមិនធ្លាប់មានពីមុន

ភ្លើងឆេះព្រៃដ៏ធំសន្ធោសន្ធៅមួយបានផ្ទុះនៅទូទាំងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រទី០៥ ខែមេសានេះ អាជ្ញាធរបានប្រកាសថាជាគ្រោះមហន្តរាយធម្មជាតិដ៏កម្រមួយក្នុងប្រវតិ្តសាស្រ្ត ដោយបានប្រើប្រាស់ ម៉ាស៊ីនពន្លត់អគ្គីភ័យ ៩០០ គ្រឿង និងបុគ្គលិករាប់ម៉ឺននាក់ដើម្បីគ្រប់គ្រងស្ថានភាព។ ការឆេះរីករាលដាលនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅផ្លូវមួយនៃទីក្រុង Goseong នៅភាគឦសាននៃប្រទេស ដែលមានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ដោយសារខ្យល់បក់ខ្លាំង វាបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈទីក្រុងជិតខាង Sokcho, Gangneung និង

Continue reading

Google Doodle បានផ្តល់កិត្តិយសដាក់រូបលោក Hugh Masekela បិតាចង្វាក់ JAZZ របស់អាហ្វ្រិកខាងត្បូង

ថ្ងៃនេះជាខួបកំណើតអាយុ ៨០ឆ្នាំ របស់លោក Hugh Masekela ដែលជាកំពូលអ្នកផ្លុំត្រែ និងអ្នកភ្លេង ដែលត្រូវបានដាក់រហ្សសនាមថាបិតាចង្វាក់ JAZZ របស់អាហ្វ្រិកខាងត្បូង ក្នុងថ្ងៃនេះក្រុមហ៊ុន Google កំពុងផ្តល់កិត្តិយសដាក់រូបលោកនៅ Google Doodle ។ កើតនៅថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៣៩ លោកបានចាប់ផ្តើមស្រឡាញ់ការផ្លុំត្រែដោយសាររឿង

Continue reading

Altaba របស់ Yahoo ប្រកាសលក់ភាគហ៊ុនឱ្យ Alibaba ហើយបិទទ្វារក្រុមហ៊ុនចោល

ក្រុមហ៊ុន Altaba ដែលជាក្រុមហ៊ុនភាគហ៊ុនរបស់ Yahoo ដោយភាគហ៊ុនរបស់ក្រុមហ៊ុន Yahoo បានដាក់ទុននៅក្រុមហ៊ុន Alibaba​ របស់មហាសេដ្ឋីជនជាតិចិន Jack Ma។ Altaba បានប្រកាសថាខ្លួននឹងបិទក្រុមហ៊ុនចោលទាំងស្រុង បន្ទាប់ពីលក់ក្រុមហ៊ុននេះឱ្យទៅ Alibaba។ នៅចុងឆ្នាំ២០១៨ ក្រុមហ៊ុន Altaba បានកាន់កាប់ភាគហ៊ុនចំនួន 283

Continue reading

ពុទ្ធោ!! គ្រឿងញៀនជិត ៨០០គីឡូ ត្រូវបានបំផ្លាញចោលនៅប្រទេសស្រីលង្កា

(ស្រីលង្កា) ៖ កាលពីម្សិលមិញ ប៉ូលីសប្រទេសស្រីលង្កា បានបំផ្លាញគ្រឿងញៀនប្រភេទ កូកាអ៊ីនជិត ៨០០គីឡូក្រាម ដោយមានវត្តមានរបស់លោកប្រធានាធិបតី Maithripala Sirisena ដែលបានបញ្ជាក់ពីជំហរក្នុងការពិចារណាឱ្យមានទោសប្រហារជីវិតចំពោះអ្នកជួញដូរគ្រឿងញៀន។ សេចក្តីរាយការណ៍បានបន្ថែមថា Sirisena បានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់គាត់ក្នុងការអនុវត្តការដាក់ទណ្ឌកម្មសម្រាប់ជនល្មើសគ្រឿងញៀនម្ដងទៀត និងបានលើកឡើងពីការនាំចូលឧបករណ៍បច្ចេកវិទ្យាខ្ពស់ដើម្បីរកឃើញថ្នាំញៀននៅកំពង់ផែ និងព្រលានយន្តហោះ ដើម្បីបង្ការការជួញដូរខុសច្បាប់។ បន្ទាប់ពីធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីនកាលពីខែមករា លោកប្រធានាធិបតី Sirisena

Continue reading

សករាជ រៃវ៉ា «Reiwa» របស់ព្រះចៅអធិរាជជប៉ុនថ្មី Naruhito មានអត្ថន័យដូចម្តេច?

កាលពីថ្ងៃទី៣០ ខែមេសា កន្លងមកនេះ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) បានប្រកាសដាក់រាជ្យ ដោយនឹងផ្ទេររាជសម្បតិ្តជូនព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) ដើម្បីបន្តសករាជថ្មីរបស់ប្រទេសជប៉ុន ដោយនឹងត្រូវផ្លាស់ប្ដូរឈ្មោះទៅជា សករាជ រៃវ៉ា «Reiwa» វិញ។ បើតាមសារព័ត៌មាន BBC News

Continue reading