គាំទ្រៗ!! សាលារាជធានីទុកពេល១៤ថ្ងៃឱ្យបកស្ទីកឃ័រ ការចងបដា និងបញ្ឈប់ការចែកខិត្ដប័ណ្ណតាមដងផ្លូវ

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុន អាជីវកម្ម វិទ្យាស្ថានអប់រំ អង្គការ សមាគម ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងផ្នែកឯកជនទាំងអស់នៅរាជធានីភ្នំពេញ ដែលកំពុងធ្វើសកម្មភាពអនាធិបតេយ្យក្នុងការបិតស្ទីកឃ័រ និងចងបដាផ្សព្វផ្សាយពីអាជីវកម្ម សេវាកម្ម ផលិតផលរបស់ខ្លួន នៅតាមបង្គោលភ្លើង បង្គោលចរាចរណ៍ ដើមឈើ របងអគារសាធារណៈ របងការដ្ឋាន រមណីយដ្ឋាន និងការចែកខិតប័ណ្ណនៅតាមភ្លើងស្តុប

Continue reading

តោះមកដឹងពីតម្លៃប្រេងសាំង មុនចូលឆ្នាំខ្មែរ

យោងតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា តម្លៃលក់រាយប្រេងសាំងធម្មតាមានការប្រែប្រួល រីឯប្រេងម៉ាស៊ូតពុំមានតម្លៃប្រែប្រួលឡើយ៖– ប្រេងសាំងធម្មតា = ៣.៧៥០ រៀល/លីត្រ– ប្រេងម៉ាស៊ូត = ៣.៥៥០ រៀល/លីត្រតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍លក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩៕

លែងស្ទះហើយ!! ស្អែកនេះ ស្ពានជ្រោយចង្វារទី១ នឹងបើកឲ្យប្រើប្រាស់ឡើងវិញ

ស្ពាន​ជ្រោយចង្វារទី១​ ជាស្ពានមិត្តភាពរវាងកម្ពុជា និងជប៉ុន ត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ១៩៦៣ ដែលមាន​ប្រវែង ៩៧១ម៉ែត្រ ទទឹង​១៣ម៉ែត្រ។ ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយសារ​សង្គ្រាម​ស៊ីវិល និងធ្លាប់បានខូចខាតទាំំងស្រុងម្តងក្នុងទសវត្ស៧០ និងក្រោយមកត្រូវបាន​ស្តារ​ឡើង​វិញតាមរយៈជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន។ ដោយសារស្ថានភាពទ្រុឌទ្រោមនៃស្ពាន រដ្ឋាភិបាលជប៉ុនបានជួយជួសជុលសារជាថ្មីម្តងទៀត។ ជាក់ស្តែង ស្ពាននេះ​បាន​ចាប់​ផ្ដើម​​ជួសជុល​នៅថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៧ និងបានបញ្ចប់មុនពេលកំណត់រយៈពេល២ខែ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នាថ្ងៃស្អែក

Continue reading

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត ត្រូវបានដាក់ឱ្យដំណើរការ

នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២​ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត សាងសង់ឡើងក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុនតម្លៃជាង ២៦លានដុល្លារសហរដ្ឋអាមេរិក។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនេះ បានចាប់ផ្តើមសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៦ ហើយបញ្ចប់ការសាងសង់ជាស្ថាពរកាលពីខែសីហា

Continue reading

សប្បាយចិត្តក្រៃ!! ប្រាក់បៀវត្សខែមេសា មន្ត្រីរាជការអាចបើកបានយ៉ាងយូរត្រឹមថ្ងៃទី១២ មុនបុណ្យចូលឆ្នាំខ្មែរ!!

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ការបើកផ្តល់ប្រាក់បៀវត្សសម្រាប់ខែមេសា ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នឹងត្រូវរៀបចំតែមួយលើកប៉ុណ្ណោះ រួមទាំងបូកបញ្ចូលប្រាក់ឧបត្ថម្ភក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យ៉ាងយូរត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកប្រាក់បៀវត្សក្នុងខែឧសភា និងខែបន្តបន្ទាប់ នឹងត្រូវបានបើកជូនរៀងរាល់២សប្តាហ៍ម្តង ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីសាធារណៈទាំងអស់៕

សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់បៀវត្សសម្រាប់ខែមេសា ត្រូវបើកតែម្តងបញ្ចូលគ្នា នៅមុនបុណ្យចូលឆ្នាំខ្មែរ បូករួមទាំងប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសប្រាប់ដល់មន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទថា ដើម្បីជាការគិតគូរដល់មន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលសម្រេចបើកប្រាក់បៀវត្ស សម្រាប់ខែមេសានេះ តែម្តងគត់បញ្ចូលគ្នា រួមទាំងប្រាក់ឧបត្ថម្ភម្នាក់ៗ៥ម៉ឺនរៀល ដោយមិនមែនបើក២ដងដូចខែមុនៗឡើយ ដែលធ្វើបែបនេះ ដើម្បីឲ្យមន្ត្រីរាជការមានប្រាក់ចាយវាយគ្រប់។ សម្តេចតេជោ

Continue reading

កម្ពុជារៀបចំព្រឹត្តិការណ៍វាយកូនគោលអាស៊ីនៅខេត្តសៀមរាប ស្វាគមន៍អ្នកចូលរួមជាង៥០០នាក់មកពី៤៥ប្រទេស

(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការទេសចរណ៍កីឡាវាយកូនគោលពិភពលោក បានទទួលរៀបចំព្រឹត្តិការណ៍ «កីឡាវាយកូនគោលអាស៊ី» លើកទី៨ នៅលើទឹកដីសៀមរាប-អង្គរ ដែលនឹងមានកីឡាករ ភ្ញៀវទេសចរអន្តរជាតិលំដាប់សេដ្ឋី-មហាសេដ្ឋី និងអ្នកវិនិយោគធំៗលើវិស័យទេសចរណ៍ ៥៦២នាក់ មកពី៤៥ប្រទេសចូលរួម។ នាឱកាសធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារសុខាអង្គរ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩នេះ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍

Continue reading