គួរឲ្យអនិច្ចា ស្ពានអ្នកលឿង ខ្ទេចអស់ហើយបើយ៉ាងៗនេះ

យើងមានរបស់ប្រើហើយ ហេតុអ្វីមិនរួមគ្នាថែរក្សា ទម្រាំបានស្ពាននេះ មិនមែនងាយស្រួលទេ ជប៉ុនខំជួយអស់ថវិកាជាង១២៧លានដុល្លារ និងពេលវេលា៥ឆ្នាំ ដើម្បីស្ថាបនាឡើងអោយខ្មែរបានឆ្លងកាត់ទន្លេមេគង្គ មិនពិបាកឆ្លងសាឡាងដូចមុន។ សូមកុំគិតតែពីផលប្រយោជន៍ខ្លួនឯង មកបំផ្លាញទ្រព្យសម្បត្តិសាធារណៈបែបនេះអី ភាគច្រើនគឺកើតចេញពីឡានធំៗ ដឹកលើសទម្ងន់ ចំណែកអ្នកមានសមត្ថកិច្ចការពារស្ពាននេះ ហាក់មិនបានយកចិត្តទុកដាក់ខ្ពស់សោះ ដោយការបំផ្លាញស្ពានដោយរថយន្តដឹកទំនិញធំៗ បានកើតមានឡើងជាបន្តបន្ទាប់។ បើនៅតែបែបនេះ តើវាសនាស្ពានអ្នកលឿង នឹងទៅជាយ៉ាងណា?

Congratulation កំពង់ស្ពឺ​ មានស្ពាន​អាកាស​ថ្មើរជើងមុនគេ​បង្អស់​

​កំពង់ស្ពឺ​៖​ ​ស្ពាន​អាកាស​ថ្មើរជើង​មួយ​ ​ដែលកាត់​ផ្លូវជាតិ​លេខ៤​ ​ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ ​ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ​ហេង​ ​អភិវឌ្ឍន៍​ ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ​៣០ម៉ឺន​ដុល្លារ​អាមេរិក​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ពលរដ្ឋ​ថ្មើរជើង​ ​ជៀស​ពី​គ្រោះថ្នាក់​ ​និង​ការ​កកស្ទះ​ចរាចរណ៍​ ​។​ ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ ​ស្ថិត​ត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ ​ដោយមាន​ប្រវែង​ ​៣០ម៉ែត្រ​ ​កម្ពស់​ ​៥,២ម៉ែត្រ​

Continue reading

ដឹងការពិតហើយ! សមត្ថកិច្ច ចាប់អាចារ្យធំ គឺជាការថតកុនប៉ុណ្ណោះ

ថ្មីៗនេះមានការភ្ញាក់ផ្អើល ក្រោយមានការផ្សព្វផ្សាយថា អាចារ្យធំ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ក៏ប៉ុន្តែការពិតក៏បានបង្ហាញថា ករណីនេះ គ្រាន់តែជា សកម្មភាព សម្តែង និងផលិតខ្សែរវិដេអូ អប់រំ ពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរ គ្រឿងញៀន តែប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ សូមសាធារណះជន មេត្តាកុំមានការយល់ច្រឡំ

Continue reading

រថភ្លើងថៃអោយកម្ពុជា បានមកដល់ប៉ោយប៉ែតហើយ

រថភ្លើងចំនួន៤ទូ ដែលរាជរដ្ឋាភិបាលថៃ នឹងត្រូវប្រគល់ជូន មករាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនមកស្ថានីយប៉ោយប៉ែត កាលពីព្រឹកទី១៩ ខែមេសា ឆ្នាំ២០១៩ នេះហើយ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុននឹងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរជិះរថភ្លើងពីស្ថានីយបានខ្លងលឹករបស់ថៃមកកាន់ស្ថានីយប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ។ សូមជម្រាបជូនថារថភ្លើងមួយខ្សែនេះមានចំនួន៤ទូ និងអាចផ្ទុកអ្នកដំណើរបានប្រមាណជា៣២០នាក់ ។

ជម្រើសទេសភាពកំពូលស្អាតមិនគួររំលង ក្នុងខេត្តកំពត

សម្រាប់អ្នកដែលមានបំណង ចង់ទៅលេងខេត្តកំពត ទាំងអស់នេះជារមណីយដ្ឋានធម្មជាតិស្អាតៗមិនគួររំលង៖

ផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤ បណ្តាលឲ្យកកស្ទះចរាចរណ៍ជាច្រើនម៉ោង

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលអាជ្ញាធរហៅថា ជនអនាធិបតេយ្យនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។ នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញ។ ទាំងលោកអភិបាលស្រុកព្រៃនប់

Continue reading

សម្ដេច ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹងជិះ​រថភ្លើង​រួមគ្នា

ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា នឹង​ជិះ​រថភ្លើង​រួមគ្នា ពី​ស្ថានីយ​បាន​ខ្លង​លឹក មក​ស្ថានីយ​ប៉ោយប៉ែត នៅ​ថ្ងៃទី​២២ មេសា​។ ភាគី​កម្ពុជា​-​ថៃ កំពុង​រៀបចំ​របៀបវារៈ និង​ដំណើរការ​កម្មវិធី​រប​ស់​នាយករដ្ឋមន្ត្រី​ទាំងពីរ​នេះ​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​ ​ក្រៅពី​គម្រោង​ជិះ​រថភ្លើង​រួមគ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ថៃ​នេះ ភាគី​ទាំងពីរ​ក៏មាន​របៀបវារៈ​រួមគ្នា​ដែរ ដោយ​ក្នុងនោះ​រួមមាន

Continue reading

ដីអតីតប៊ូឌីញនឹងត្រូវសាងសង់សណ្ឋាគារ និងកាស៊ីណូកម្ពស់៦៦ជាន់

(ភ្នំពេញ)៖ ក្រុមហ៊ុន NagaCorp Ltd បានប្រកាសឲ្យដឹងថា ខ្លួននឹងវិនិយោគនូវទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារ និងកាស៊ីណូ Naga World 3 ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។ សេចក្តីប្រកាសរបស់

Continue reading

CUSសៀមរាប ជប់លៀង អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប (CUS-SR) បានរៀបចំពិធី “ជួបជុំបុគ្គលិក សាស្ត្រាចារ្យ និស្សិត និងអតីតនិស្សិត និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ” ដែលរៀបចំឡើងនៅសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខា ក្រោយផ្សារលើ ខេត្តសៀមរាប នៅល្ងាចថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៩។

Continue reading

ឱកាសការងារ!!​ ឆ្នាំ២០១៩នេះ ក្រសួងការបរទេសរើសមន្ត្រីថ្មី ១៣ជំនាញ

សម្រាប់ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិនឹងធ្វើការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្នុងក្របខណ្ឌ ក ចំនួន ៥០នាក់ មាន១៣ជំនាញផ្សេងៗ។ ការប្រឡងប្រជែងនឹងប្រព្រឹត្តទៅនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។ ការទទួលពាក្យស្នើសុំប្រឡង ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ នៅនាយកដ្ឋានបុគ្គលិក នៃក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ៕

Continue reading