អគារដែលរលំបាក់សង្កត់មនុស្ស នៅក្រុងព្រះសីហនុ គឺពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់ទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា អគារដែលរំលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ។ ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ

Continue reading

គួរឲ្យអនិច្ចា ស្ពានអ្នកលឿង ខ្ទេចអស់ហើយបើយ៉ាងៗនេះ

យើងមានរបស់ប្រើហើយ ហេតុអ្វីមិនរួមគ្នាថែរក្សា ទម្រាំបានស្ពាននេះ មិនមែនងាយស្រួលទេ ជប៉ុនខំជួយអស់ថវិកាជាង១២៧លានដុល្លារ និងពេលវេលា៥ឆ្នាំ ដើម្បីស្ថាបនាឡើងអោយខ្មែរបានឆ្លងកាត់ទន្លេមេគង្គ មិនពិបាកឆ្លងសាឡាងដូចមុន។ សូមកុំគិតតែពីផលប្រយោជន៍ខ្លួនឯង មកបំផ្លាញទ្រព្យសម្បត្តិសាធារណៈបែបនេះអី ភាគច្រើនគឺកើតចេញពីឡានធំៗ ដឹកលើសទម្ងន់ ចំណែកអ្នកមានសមត្ថកិច្ចការពារស្ពាននេះ ហាក់មិនបានយកចិត្តទុកដាក់ខ្ពស់សោះ ដោយការបំផ្លាញស្ពានដោយរថយន្តដឹកទំនិញធំៗ បានកើតមានឡើងជាបន្តបន្ទាប់។ បើនៅតែបែបនេះ តើវាសនាស្ពានអ្នកលឿង នឹងទៅជាយ៉ាងណា?

មិនសរសើរមិនបាន! លោកជំទាវអភិបាលខេត្តកោះកុង ទៅលើកទឹកចិត្តកីឡាករដល់ខេត្តសៀមរាប

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដោយក្រុមកីឡាបាល់ទាត់ខេត្តសៀមរាប ជាម្ចាស់ផ្ទះ បើកទ្វារស្វាគមន៍គូប្រកួតមកពីខេត្តកោះកុង។ ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់នៅកីឡដ្ឋានខេត្តសៀមរាប មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញវត្តមាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញមកលើកទឹកចិត្តក្រុមកីឡាករខេត្តកោះកុងដោយផ្ទាល់។ នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ក្នុងការជម្រុញលើកកម្ពស់វិស័យកីឡាខេត្តកោះកុងអោយកាន់តែរីកចម្រើន។

ស្អាតហួសថ្លែង!! តោះទៅកោះកាពិ នៅកោះកុងយើងហ្នឹង

ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរកោះកុងក្រៅ (ចំការដូងទី៣) ដែលមានទីតាំងស្ថិតក្នុងឃុំកោះកាពិ​ ឃុំជ្រោយប្រស់​ ស្រុកកោះកុង​ ខេត្តកោះកុង។ សូមទស្សនាទេសភាពទាំំងអស់គ្នា ៖ ប្រភព៖ សម្រស់ ខេត្តកោះកុង

រថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា ត្រូវបានថែរក្សាទុកជារបស់បេតិកភណ្ឌ

ទោះបីពេលនេះរថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា មានអាយុកាលច្រើនឆ្នាំ បាត់បង់រូបឆោម និងមិនអាចដំណើរការបានស្រួលដូចដើម និងកំពុងស្ថិតនៅក្នុងយានដ្ឋានដ៏តូចមួយនៃទឹកដីខេត្តសៀមរាប ត្រូវបានបុរសម្នាក់មកតថ្លៃទិញ ដោយឱ្យ៤ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មានក្នុងស្រុកមួយ។ រថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា មួយគ្រឿងនេះ ម៉ាក”FORD GRANADA”ផលិតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៥។ រថយន្តនេះត្រូវបានអះអាងថា កាលដើមឡើយមានពណ៌ក្រហមក្រម៉ៅ(ឈាមជ្រូក) តែបច្ចុប្បន្នពណ៌ខ្មៅ។

Continue reading

ចិន​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​សណ្តែក​​សៀង​ កាត់​បន្ថយ​ការ​នាំចូល​

ក្រុង​ហាប៊ីនៈ អ្នក​ដាំ​សណ្តែក​សៀង​​ក្នុង​ប្រទេស ​ចិន ​កំពុង​ពង្រីក​​ការ​ដាំដុះ ដើម្បី​សម្រេច​បាន​កំណើន​ឆាប់​រហ័ស​នៃ​ការ​ផ្គត់ផ្គង់​សណ្តែក​សៀង​គុណភាព​ខ្ពស់​នៅ​ឆ្នាំ​នេះ និង​​កាត់​​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​របស់​ប្រទេស​នេះ។ ការ​ដាំ​សណ្តែក​សៀង​កំពុង​ធ្វើ​ឡើង​នៅ​ខេត្ត​ហេឡុងជាំង និង​​ជីលីន តំបន់​ស្វយ័ត​អ៊ីនន័រ​ម៉ុងហ្គោលី និង​ភាគ​កណ្តាល​នៃ​ខេត្ត​ហេណាន ដោយ​មាន​ការ​​ប៉ាន់​ប្រមាណ​ថា​ អត្រា​ពង្រីក​​ការ​​ដាំដុះ​មាន​ជាង ១០ ភាគរយ​នៅ​ឆ្នាំ​នេះ។ យោង​តាម​របាយការណ៍​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ចិន​ឆ្នាំ ២០១៩ ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន បាន​ឲ្យដឹង​ថា ការ​នាំចូល​សណ្តែក​សៀង​របស់​ចិន​បាន​ធ្លាក់ចុះ​ជា​លើក​ដំបូង​​ក្នុង​​​រយៈពេល ៧ ឆ្នាំ។

Continue reading

Congratulation កំពង់ស្ពឺ​ មានស្ពាន​អាកាស​ថ្មើរជើងមុនគេ​បង្អស់​

​កំពង់ស្ពឺ​៖​ ​ស្ពាន​អាកាស​ថ្មើរជើង​មួយ​ ​ដែលកាត់​ផ្លូវជាតិ​លេខ៤​ ​ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ​ ​ត្រូវ​បាន​ចាប់ផ្តើម​សាងសង់​ ​ក្រោម​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ ​ហេង​ ​អភិវឌ្ឍន៍​ ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ​៣០ម៉ឺន​ដុល្លារ​អាមេរិក​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​ឆ្លងកាត់​របស់​ពលរដ្ឋ​ថ្មើរជើង​ ​ជៀស​ពី​គ្រោះថ្នាក់​ ​និង​ការ​កកស្ទះ​ចរាចរណ៍​ ​។​ ​ស្ពាន​អាកាស​ថ្មើរជើង​នេះ​ ​ស្ថិត​ត្រង់​ចំណុច​បេនឡាន​ផ្សារ​កំពង់ស្ពឺ​ ​ដោយមាន​ប្រវែង​ ​៣០ម៉ែត្រ​ ​កម្ពស់​ ​៥,២ម៉ែត្រ​

Continue reading

Huawei ត្រៀមផែនការ B រួចជាស្រេចព្រោះដឹងថានឹងមានថ្ងៃនេះ

(ហុងកុង)៖ ក្រោយពីការដាក់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅអាមេរិក ក្រុមហ៊ុនធំៗរបស់អាមេរិកដូចជា Google បានចេញមុខប្រកាសផ្អាកការផ្តល់សេវាកម្មដល់ Huawei ហើយក្រុមហ៊ុនផលិតបន្ទះឈីបដូចជា Intel និង Qualcomm ក៏បានសម្រេចផ្អាកការផ្គត់ផ្គង់ដល់ Huawei ថែមទៀត ប៉ុន្តែក្រុមហ៊ុន Huawei ហាក់បានដឹងមុនរួចទៅហើយ ដូចអ្វីដែលត្រូវបានប្រកាសនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South

Continue reading

ដឹងការពិតហើយ! សមត្ថកិច្ច ចាប់អាចារ្យធំ គឺជាការថតកុនប៉ុណ្ណោះ

ថ្មីៗនេះមានការភ្ញាក់ផ្អើល ក្រោយមានការផ្សព្វផ្សាយថា អាចារ្យធំ ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ក៏ប៉ុន្តែការពិតក៏បានបង្ហាញថា ករណីនេះ គ្រាន់តែជា សកម្មភាព សម្តែង និងផលិតខ្សែរវិដេអូ អប់រំ ពាក់ព័ន្ធ នឹងការប្រយុទ្ធប្រឆាំងការប្រើប្រាស់ និងជួញដូរ គ្រឿងញៀន តែប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ សូមសាធារណះជន មេត្តាកុំមានការយល់ច្រឡំ

Continue reading

ដំណឹងល្អ! ក្រសួងរៀបចំដែនដី ជ្រើសរើសមន្ត្រីក្របខណ្ឌថ្មីជាច្រើនកន្លែង

ឱកាសសម្រាប់អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ បម្រើការនៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និសំណង់ បានមកដល់ហើយ ដោយក្រសួងបានចេញសេចក្តីជូនដំណឹងប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ជាច្រើនរូប សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖