តើ «​អរិយធម៌​», «​វប្បធម៌​», «​សង្គម​ធម៌​» ខុសគ្នា​ដូចម្តេច​?

សាធារណជន​មួយចំនួន នៅតែ​ពិបាក​ញែក​ឱ្យ​ដាក់​ស្រឡះ​រវាង​អត្ថន័យ​នៃ​ពាក្យ​«​អរិយធម៌​», «​វប្បធម៌​» និង «​សង្គម​ធម៌​» នេះ​ណាស់​។ នៅក្នុង​ភាសាវិទ្យា និង​អក្សរសិល្ប៍​របស់​គណៈកម្មកា​រ​ភាសាវិទ្យា និង​សិល្ប៍ នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​វប្បធម៌​» និង «​សង្គម​ធម៌​» គឺជា​មែកធាង​នៃ​អរិយធម៌​។ ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​លម្អិត​នៃ​ពាក្យ​ទាំងបី​ ៖  «​អរិយធម៌​» ជា​បណ្តុំ​លក្ខណៈ​រួម​របស់​សង្គម​ដែល​ក្នុងនោះ​មាន ទាក់ទង​នឹង​ជំនឿ

Continue reading

ឆ្ងល់ទេថា តើអប្សរាមានភេទប្រុសដែរទេ?

(ភ្នំពេញ)៖ កម្ពុជា! ជាផែនដីអង្គរដ៏ស្រស់បវរនៃយើង។ សព្វថ្ងៃយើងឃើញថា បុព្វបុរសខ្មែរបានកសាងប្រាសាទមានចំនួនរាប់ពាន់នៅពាសពេញផ្ទៃប្រទេសប្រកបដោយក្បូរ ក្បាច់រចនាយ៉ាងល្អវិចិត្រ។ ក្នុងនោះប្រាសាទអង្គរវត្ដនៅតាមជញ្ជំាងមានចម្លាក់ក្បាច់រចនាបង្ហាញពីទេវផ្សេងៗ ពិសេស ទេពអប្សរ ឬអប្សរា ដែលកើតពីរការកូរសមុទ្រទឹកដោះ មានចំនួនរាប់ពាន់ក្នុងសភាពប្លែកៗគ្នាយ៉ាងរស់រវើកបំផុត។ ប៉ុន្ដែអ្វីដែលយើងចាប់អារម្មណ៍នោះ ក្នុងពេលថ្មីៗនេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមប្រព័ន្ធព័ត៌មានផ្សេងៗ មានការជជែកគ្នាយ៉ាងផុលផុសថាអប្សរាមានភេទ«ប្រុស»។ តើអប្សរាមានភេទប្រុសឬទេ? អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័

Continue reading

មិនដែលដឹងសោះ ពិធីប្លុងក្រឡានតាមទំនៀមបុរាណ កូនខ្មែរគួរដឹង

ជារៀងរាល់ឆ្នាំឱ្យតែដល់ថ្ងៃពេញបូណ៌ ខែបុស្ស អ្នកភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ស្ទើរគ្រប់ផ្ទះតែងនាំគ្នាដុតក្រឡាន វេចនំអន្សមផ្អាវ អន្សមក្បុង ដើម្បីយកទៅចូលរួមក្នុងពិធីប្លុងក្រឡាននាពេលយប់ នៅសាលាឆទានឬវត្តអារាម។ ពិធីនេះត្រូវបានអ្នកស្រុកធ្វើតៗគ្នាពីដូនតាមក ទុកថាជាទំនៀមពិសេសដោយឡែកពីភូមិស្រុកដទៃ។ អ្នកស្រុកហៅពិធីនេះថា ពិធីប្លុងក្រឡាន មានន័យថា ពិធីបុណ្យដែលគេយកក្រឡានទៅប្លុងឬទុកចោល ក្នុងគោលបំណងឲ្យព្រះសង្ឃទៅទស់យក ដើម្បីឱ្យបានបុណ្យកុសលឧទ្ទិសដល់ញាតិកាដែលស្លាប់ទៅហើយ។ ព្រះគ្រូចៅអធិការវត្តថ្មីដំរីសែនជ័យស្ថិតក្នុងភូមិនគរក្រៅ

Continue reading

ហេតុអ្វី​បានជា​ខ្មែរ​យើង តែង​ឲ្យ​ពរ​ថា «​សូម​ឲ្យ​មាន​រូបល្អ​ដូច​នាងវិសាខា​?»

«​សូម​ឲ្យ​មានតម្រិះ​ដូច​នាង​អមរា មាន​ប្រាជ្ញា​ដូច​ព្រះ​មហោសថ មានចិត្ត​សន្តោស​ដូច​ព្រះ​វេស្សន្តរ មាន​រូបឆោម​ល្អ​ដូច​នាងវិសាខា មាន​ឫទ្ធិ​ខ្លាំងក្លា​ដូច​ព្រះ​មោគ្គលាន​….»​។ នេះ​គឺជា​ឃ្លា​ពរជ័យ​មួយ​របស់​ខ្មែរ ដែល​គេ​និយម​ពោល​ទៅកាន់​អ្នកណាម្នាក់ ពេល​ចូល​បុណ្យ​ជា​បច្ច័យ​ឬ​សម្ភារ​ផ្សេងៗ​។ សារព័ត៌មាន​ថ្មីៗ ពុំបាន​អត្ថាធិប្បាយ​ពី​រឿង​នាង​អមរា ព្រះ​មហោសថ ព្រះ​វេស្សន្តរ និង​ព្រះ​មោគ្គល្លាន ក្នុង​ទីនេះ​ទេ ដោយ​សូម​អត្ថាធិប្បាយ​តែ​រឿង​នាងវិសាខា​ប៉ុណ្ណោះ​។ នាងវិសាខា ជា​ស្ត្រី​ល្អ កម្រ​មាន​ក្នុង​លោក​។ នាងវិសាខា ជា​កូន​របស់​សេដ្ឋី​មួយរូប

Continue reading

ធ្លាប់ខ្លាចទីងម៉ោងទេ? តោះមកដឹងពីប្រវតិ្ត <<ទីងម៉ោង ឬទីងម៉ូង>>

កាលពីនៅក្មេង តើអ្នកខ្លាចទីងម៉ោងដែរឬទេ?  តើទីងម៉ូងនេះមានដើមកំណើត ឬមានប្រភពមកពីណា? នៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត បានបកស្រាយថា ពាក្យ “ទីងម៉ូង ឬ តាមោង” គឺជាការហៅសត្វ “ ខ្លា ” របស់បងប្អូនព្នង ពាក្យនេះប្រហែល​ជាជាប់​មកពីកាលជាន់​ដែលខ្មែរយើង​ប្រើព្នង​ជា​ទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា

Continue reading

តើរបាំអប្សរា ចាប់ផ្តើមតម្លើងតាំងពីពេលណា?

មុនរដ្ឋប្រហារឆ្នាំ ១៩៧០ រាល់ដំណាច់ឆ្នាំសិក្សានៅសាលាបឋមសិក្សានានាទូទាំងប្រទេសកម្ពុជាតែងតែប្រារព្វពិធីដំណាច់ឆ្នាំ ដើម្បីផ្ដល់រង្វាន់លើកទឹកចិត្តដ​ល់សិស្សពូកែ ។ ដើម្បីឲ្យពិធីមានភាពអ៊ឹកធឹក អ្នកគ្រប់គ្រង សាលាទាំងនោះ បានរៀបចំឲ្យមាន ការសម្តែងសិល្បៈដែលជាការហាត់រៀនរ​បស់សិស្សក្នុងសាលាកន្លងមក ។ ព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ ព្រះអនុជនៃព្រះករុណាព្រះបាទ នរត្តម សុរាម្រឹត ក្នុងព្រះរាជឋានៈជា នាយិការនៃសាលាសុធារស មានព្រះតំរិះផ្ដួចផ្ដើមបង្កើតរបាំថ្មី

Continue reading

កម្រឃើញណាស់! ប្រពៃណីស្លៀកក្បិននៅអង្គរ តែដង្ហោយហៅកូនខ្មែរឱ្យជួយអភិរក្ស

<< ស្លៀកក្បិន >> មកដល់សព្វថ្ងៃយើងនេះ កម្រឃើញមានអ្នកស្លៀកក្បិនណាស់ ដែលធ្លាប់ឃើញមក មានមួយៗនៅតាមភូមិស្រុកមួយចំនួនក្នុងតំបន់អង្គរ និង ទៅខាងជើងតំបន់អង្គរ។ អ្នកស្លៀកនោះច្រើនជាមនុស្សស្រីមានវ័យចាស់ ដែលធ្លាប់ស្លៀកមកតាំងពីក្មេង ហើយក៏ក្លាយជាទម្លាប់តរៀងមកនៅប្រព្រឹត្តិ។ គាត់ទាំងនោះមិនទម្លាប់ស្លៀកខោ ហេតុនេះហើយមិនចេះស្លៀកខោ ដូចមនុស្សស្រីសម័យយើងនេះឡើយ។ ពេលនៅផ្ទះ បើមិនស្លៀកក្បិន ក៏ស្លៀកសារុង ជំនួស។ រូបទាំងនេះបានមកពីភូមិនគរក្រៅ

Continue reading

កម្រឃើញណាស់!! ២០សន្លឹក បង្ហាញពីភាពសម្រស់អស្ចារ្យនៅក្នុងរាជវាំងចតុមុខមង្គល នាពេលរាត្រី

ព្រះបរមរាជវាំងមានកំពែងព័ទ្ធជុំវិញប្រវែង ១៧៧២ម៉ែត្រ ដោយកំពែងខាងកើតប្រវែង៤២១ម៉ែត្រ ខាងលិចប្រវែង ៤៣៥ម៉ែត្រ ខាងជើងប្រវែង ៤៨៤ម៉ែត្រ និងខាងត្បូងប្រវែង ៤៣២ម៉ែត្រ។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខត្រូវបានកសាងឡើងនៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័នដែលមានក្លោងទ្វារចេញចូលចំនួន៥ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័នទ្វារជ័យ និងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត

Continue reading

ស្វែងយល់ពីព្រះបរមរាជវាំងចតុមុខមង្គល

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដមនិងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិរហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គលដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មានទន្លេមេគង្គលើទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំងសាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។ ព្រះបរមរាជវាំងមានកំពែង

Continue reading

អាថ៌កំបាំងថ្មី! រកឃើញដើមធ្លកនៅក្រោមប្រាសាទភិមានអាកាស

អ្នកជំនាញអះអាងថាដើមធ្លកប្រទះឃើញនៅបាតប្រាសាទភិមានអាកាសបញ្ជាក់ថារឿងព្រេងនគរគោកធ្លកមានកំណើតនៅអង្គរ គម្រោងសា្រវជ្រាវបុរាណវិទ្យា MoDaThom (ម៉ូដាធំ) របស់វិទ្យាស្ថានសាលាបារាំងចុងបូព៌ាEFEO សហការជាមួយអាជ្ញាធរជាតិអប្សរា បាននិងកំពុងស្រាវជ្រាវនៅក្នុងបរិវេណអតីតព្រះបរមរាជវាំងអង្គរធំ អស់រយៈកាលជិត២០ឆ្នាំមកហើយ។ ក្នុងឆ្នាំ២០១៩នេះ គម្រោងកំពុងបន្តធ្វើកំណាយបុរាណវិទ្យាកំពុងបន្តផ្នែកខាងត្បូង ខាងជើង និងខាងលិចជុំវិញក្បែរគ្រឹះប្រាសាទភិមានអាកាស។ ការងារនេះនឹងមានទិន្នន័យថ្មីបន្ថែម និងបញ្ជាក់ទៅលើព័ត៌មានដែលបានរកឃើញកាលពីឆ្នាំមុនៗ។ ការងារបុរាណវិទ្យា និងការវិភាគវិទ្យាសាស្រ្ត ទទួលបានលទ្ធផលជាបណ្តើរថា ព្រះបរមរាជវាំងបានស្ថាបនាជា១០ដំណាក់កាលផ្សេងៗគ្នា នៅក្នុងសម័យកាល៣ធំៗនៃប្រវត្តិសាស្រ្តខ្មែរ។ ក្នុងចំណោមសំណល់បុរាណវត្ថុសំខាន់ៗដែលប្រទះឃើញ

Continue reading