មក​ដឹង​ពី​កំណត់ត្រាសីតុណ្ហភាព​ក្ដៅ​បំផុតនៅ​បណ្ដា​ប្រទេសជាសមាជិក​អាស៊ាន​

ប្រទេសជា​សមាជិក​អាស៊ាន​ចំនួន​ប្រាំពីរ​ធ្លាប់​មានកំណត់​ត្រា​សីតុណ្ហភាព​ក្ដៅ​បំផុត​របស់​ខ្លួន​រហូត​ដល់​ជាង​៤០​អង្សាសេ​ ខណៈ​បី​ប្រ​ទេស​ផ្សេង​ទៀត​នៅ​រង្វង់ជាង​៣០​អង្សាសេ។ គេហទំព័រ​LIVING ASEAN បាន​ចុះ​ផ្សាយ​​ពីកំណត់​ត្រានេះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដែល​អាច​រក​បាន​នៅ​ពេលនេះ។ គេហទំព័រ​ខាង​លើ​បាន​សរសេរថាប្រ​ទេស​មីយ៉ាន់​ម៉ា​មាន​សីតុណ្ហភាព​ក្ដៅបំផុត​ដល់​៤៧,២អង្សាសេ​នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០១០ នៅ​តំបន់​Myinmu។ សម្រាប់​ប្រ​ទេស​ថៃវិញ​មាន​សីតុណ្ហភាព​ក្ដៅ​បំផុត​នៅ​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ក្នុង​កម្រិត​៤៤,៦​អង្សាសេ ខណៈ​កំណត់ត្រា​ខ្ពស់​បំផុត​លើ​មុនគឺ​នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៦០ ក្នុងកម្រិត​៤៤,៥​អង្សាសេនៅ​តំបន់​Uttaradit ​។ ប្រទេស​វៀតណាម មាន​កំណត់ត្រា​សីតុណ្ហភាព​ក្ដៅ​បំផុត៤២,៧ អង្សាសេ​នៅ​ថ្ងៃទី៣០​

Continue reading