តោះបងប្អូន ទៅស្វាគមន៍ដំណើរត្រឡប់មកវិញរបស់ក្រុមគោព្រៃយើង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងស្វាគមន៍ដំណេីរមាតុភូមិនិវត្តន៍របស់ក្រុមជម្រេីសជាតិកម្ពុជាយើងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៣:៤០ រសៀល ថ្ងៃពុធនេះ! តោះបងប្អូនទៅចូលរួមស្វាគមន៍ដើម្បីលើកទឹកចិត្តក្រុមជម្រេីសជាតិកម្ពុជាយើងដែលបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំងពីរជើងហើយឆ្លងទៅជុំទីពីរវគ្គជម្រុះ ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers! “ទាំងអស់គ្នាដេីម្បីកម្ពុជា” ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មិនសរសើរមិនបាន! លោកជំទាវអភិបាលខេត្តកោះកុង ទៅលើកទឹកចិត្តកីឡាករដល់ខេត្តសៀមរាប

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដោយក្រុមកីឡាបាល់ទាត់ខេត្តសៀមរាប ជាម្ចាស់ផ្ទះ បើកទ្វារស្វាគមន៍គូប្រកួតមកពីខេត្តកោះកុង។ ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់នៅកីឡដ្ឋានខេត្តសៀមរាប មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញវត្តមាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញមកលើកទឹកចិត្តក្រុមកីឡាករខេត្តកោះកុងដោយផ្ទាល់។ នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ក្នុងការជម្រុញលើកកម្ពស់វិស័យកីឡាខេត្តកោះកុងអោយកាន់តែរីកចម្រើន។

សៀមរាបប៉ះកោះកុង និងត្បូងឃ្មុំប៉ះរតនគិរី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្ដេចតេជោ-ថ្នាក់ខេត្តថ្ងៃនេះ

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី១៣ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដលាផ្ដាច់ព្រ័ត្រថ្ងៃនេះហើយ ដោយខេត្តសៀមរាប ត្រូវប៉ះខេត្តកោះកុង នៅកីឡដ្ឋានខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ត្រូវជួបខេត្តរតនគិរី នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ។ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ? ជាមួយនឹងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ប្រ័ត្រនេះ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកំណត់ក្រុមឈ្នះ-ចាញ់ ហើយបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ។ លើសពីនេះ ក្រុមទទួលបានជ័យជម្នះ

Continue reading

ត្រឹមវ័យ ២២ឆ្នាំ Kingsley Coman លើក​ពាន​លីគ​កំពូល ៣ប្រទេស​ផ្សេងគ្នា នៅ​តំបន់​អឺរ៉ុប ៧ដង

(ក្រុងម៉ូនិច)៖ កីឡាករ Kingsley Coman ខ្សែបម្រើរបស់ក្លឹប Bayern Munich បានក្លាយជាកីឡាករវ័យក្មេង ដែលបានលើកពានរង្វាន់លំដាប់លីគកំពូលអឺរ៉ុប ៧ដង នៅ ៣ប្រទេសផ្សេងគ្នាមាន អ៊ីតាលី, អាល្លឺម៉ង់ និងបារាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Givemesport នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។ កីឡាករខ្សែបម្រើសញ្ជាតិបារាំង

Continue reading

រដ្ឋាភិបាលប៊្រុយណេនឹងអនុម័តច្បាប់ថ្មី បើកសិទ្ធិឲ្យប្រជាជនគប់ដុំថ្មលើមនុស្សដែលស្រលាញ់ភេទដូចគ្នាទាល់តែស្លាប់

ប៊្រុយណេ៖ នាថ្ងៃទី៣ ខែ មេសាខាងមុខនេះ រាជរដ្ឋាភិបាលប្រទេសប៊្រុយណេនឹងចាប់ផ្តើមអនុម័តច្បាប់ព្រហ្មទណ្ឌថ្មីរបស់ខ្លួន ដោយអនុញ្ញាតិឲ្យប្រជាជនអាចមានសិទ្ធិយកដុំថ្មគប់ទៅលើមនុស្សដែលស្រលាញ់ភេទដូចគ្នាទាល់តែស្លាប់បាន។ ដោយសារតែប៊្រុយណេគឺជាប្រទេសដែលប្រកាន់ភ្ជាប់និងអនុវត្តច្បាប់សាសនាឥស្លាមដ៏តឹងរ៉ឹងបំផុត។ អីចឹងហើយ ការស្រលាញ់ភេទដូចគ្នាគឺជាអំពើខុសច្បាប់មួយនៅប្រទេសនេះ។ រីឯអ្នកដែលស្រលាញ់ភេទដូចគ្នា ត្រូវបានគេចាត់ទុកជា ជនល្មើសផងដែរ។ កាលពីមុន បុគ្គលដែលរកឃើញថា បានរួមភេទជាមួយភេទដូចគ្នា នឹងត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ទោសរហូតដល់១០ឆ្នាំឡើងទៅ។ ប៉ុន្តែរាប់ចាប់ពីខែមេសាខាងមុខនេះ ទោសនៃការស្រលាញ់ភេទដូចគ្នានេះនឹងត្រូវកើនឡើងមួយកម្រិតទៀតពោលគឺ បុគ្គលដែលគេរកឃើញថាបានប្រព្រឹត្តអំពើរួមភេទដូចគ្នានឹងត្រូវបានកាត់ទោសពីសំណាក់មហាជន ដោយការគប់ដុំថ្មរហូតដល់ស្លាប់តែម្តង។ គួរបញ្ជាក់ថា

Continue reading