មិនសរសើរមិនបាន! លោកជំទាវអភិបាលខេត្តកោះកុង ទៅលើកទឹកចិត្តកីឡាករដល់ខេត្តសៀមរាប

Posted by

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដោយក្រុមកីឡាបាល់ទាត់ខេត្តសៀមរាប ជាម្ចាស់ផ្ទះ បើកទ្វារស្វាគមន៍គូប្រកួតមកពីខេត្តកោះកុង។

ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់នៅកីឡដ្ឋានខេត្តសៀមរាប មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញវត្តមាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញមកលើកទឹកចិត្តក្រុមកីឡាករខេត្តកោះកុងដោយផ្ទាល់។

នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ក្នុងការជម្រុញលើកកម្ពស់វិស័យកីឡាខេត្តកោះកុងអោយកាន់តែរីកចម្រើន។