ប្រជាជនកូរ៉េខាងត្បូងជិត ៤២០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋាន ដោយសារមហន្តរាយភ្លើងឆេះព្រៃដ៏ធំមិនធ្លាប់មានពីមុន

Posted by

ភ្លើងឆេះព្រៃដ៏ធំសន្ធោសន្ធៅមួយបានផ្ទុះនៅទូទាំងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រទី០៥ ខែមេសានេះ អាជ្ញាធរបានប្រកាសថាជាគ្រោះមហន្តរាយធម្មជាតិដ៏កម្រមួយក្នុងប្រវតិ្តសាស្រ្ត ដោយបានប្រើប្រាស់ ម៉ាស៊ីនពន្លត់អគ្គីភ័យ ៩០០ គ្រឿង និងបុគ្គលិករាប់ម៉ឺននាក់ដើម្បីគ្រប់គ្រងស្ថានភាព។

ការឆេះរីករាលដាលនេះបានផ្ទុះឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅផ្លូវមួយនៃទីក្រុង Goseong នៅភាគឦសាននៃប្រទេស ដែលមានចម្ងាយប្រហែល ៤៥គីឡូម៉ែត្រ ពីព្រំដែនជាមួយកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។ ដោយសារខ្យល់បក់ខ្លាំង វាបានរីករាលដាលយ៉ាងឆាប់រហ័សតាមរយៈទីក្រុងជិតខាង Sokcho, Gangneung និង Donghae ក្នុងរយៈពេលប៉ុន្មានម៉ោង។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថាផ្ទះប្រមាណ ៤០០ខ្នង និងដី ៥០០ហិកតាត្រូវបានបំផ្លាញ។

អាជ្ញាធរបានបញ្ជាក់ថាមានមនុស្សជិត ៤២០០នាក់ត្រូវបានជម្លៀស មនុស្សម្នាក់បានស្លាប់ និងមនុស្ស៣៥នាក់ រងរបួស។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានធ្វើទស្សនកិច្ចតំបន់នៅខេត្ត Gangwon ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត៕