តោះបងប្អូន ទៅស្វាគមន៍ដំណើរត្រឡប់មកវិញរបស់ក្រុមគោព្រៃយើង

Posted by

សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងស្វាគមន៍ដំណេីរមាតុភូមិនិវត្តន៍របស់ក្រុមជម្រេីសជាតិកម្ពុជាយើងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៣:៤០ រសៀល ថ្ងៃពុធនេះ!

តោះបងប្អូនទៅចូលរួមស្វាគមន៍ដើម្បីលើកទឹកចិត្តក្រុមជម្រេីសជាតិកម្ពុជាយើងដែលបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំងពីរជើងហើយឆ្លងទៅជុំទីពីរវគ្គជម្រុះ ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers!

“ទាំងអស់គ្នាដេីម្បីកម្ពុជា”
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា