គួរឲ្យអនិច្ចា ស្ពានអ្នកលឿង ខ្ទេចអស់ហើយបើយ៉ាងៗនេះ

Posted by

យើងមានរបស់ប្រើហើយ ហេតុអ្វីមិនរួមគ្នាថែរក្សា ទម្រាំបានស្ពាននេះ មិនមែនងាយស្រួលទេ ជប៉ុនខំជួយអស់ថវិកាជាង១២៧លានដុល្លារ និងពេលវេលា៥ឆ្នាំ ដើម្បីស្ថាបនាឡើងអោយខ្មែរបានឆ្លងកាត់ទន្លេមេគង្គ មិនពិបាកឆ្លងសាឡាងដូចមុន។

សូមកុំគិតតែពីផលប្រយោជន៍ខ្លួនឯង មកបំផ្លាញទ្រព្យសម្បត្តិសាធារណៈបែបនេះអី ភាគច្រើនគឺកើតចេញពីឡានធំៗ ដឹកលើសទម្ងន់ ចំណែកអ្នកមានសមត្ថកិច្ចការពារស្ពាននេះ ហាក់មិនបានយកចិត្តទុកដាក់ខ្ពស់សោះ ដោយការបំផ្លាញស្ពានដោយរថយន្តដឹកទំនិញធំៗ បានកើតមានឡើងជាបន្តបន្ទាប់។ បើនៅតែបែបនេះ តើវាសនាស្ពានអ្នកលឿង នឹងទៅជាយ៉ាងណា?