កម្រឃើញណាស់!! ២០សន្លឹក បង្ហាញពីភាពសម្រស់អស្ចារ្យនៅក្នុងរាជវាំងចតុមុខមង្គល នាពេលរាត្រី

Posted by

ព្រះបរមរាជវាំងមានកំពែងព័ទ្ធជុំវិញប្រវែង ១៧៧២ម៉ែត្រ ដោយកំពែងខាងកើតប្រវែង៤២១ម៉ែត្រ ខាងលិចប្រវែង ៤៣៥ម៉ែត្រ ខាងជើងប្រវែង ៤៨៤ម៉ែត្រ និងខាងត្បូងប្រវែង ៤៣២ម៉ែត្រ។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខត្រូវបានកសាងឡើងនៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័នដែលមានក្លោងទ្វារចេញចូលចំនួន៥ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័នទ្វារជ័យ និងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោចស្ថិតនៅខាងស្តាំដៃទ្វារជ័យ។

សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំងត្រូវបានគេកសាងឡើងទៅតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហារទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះចប់។

ព្រះបរមរាជវាំងត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទនៅក្នុងព្រះបរមរាជវាំងត្រូវបានគេលាបលំអដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌សតំណាងឲ្យព្រហ្មញ្ញសាសនា៕

សូមទស្សនាសម្រស់ព្រះបរមរាជវាំងផ្នែកខាងក្នុង នាពេលរាត្រី ដូចខាងក្រោម៖

រូបភាពដោយ៖ Bou Sotha