កម្រឃើញណាស់! ប្រពៃណីស្លៀកក្បិននៅអង្គរ តែដង្ហោយហៅកូនខ្មែរឱ្យជួយអភិរក្ស

Posted by

<< ស្លៀកក្បិន >>

មកដល់សព្វថ្ងៃយើងនេះ កម្រឃើញមានអ្នកស្លៀកក្បិនណាស់ ដែលធ្លាប់ឃើញមក មានមួយៗនៅតាមភូមិស្រុកមួយចំនួនក្នុងតំបន់អង្គរ និង ទៅខាងជើងតំបន់អង្គរ។ អ្នកស្លៀកនោះច្រើនជាមនុស្សស្រីមានវ័យចាស់ ដែលធ្លាប់ស្លៀកមកតាំងពីក្មេង ហើយក៏ក្លាយជាទម្លាប់តរៀងមកនៅប្រព្រឹត្តិ។ គាត់ទាំងនោះមិនទម្លាប់ស្លៀកខោ ហេតុនេះហើយមិនចេះស្លៀកខោ ដូចមនុស្សស្រីសម័យយើងនេះឡើយ។ ពេលនៅផ្ទះ បើមិនស្លៀកក្បិន ក៏ស្លៀកសារុង ជំនួស។

រូបទាំងនេះបានមកពីភូមិនគរក្រៅ តាំងនៅជាប់កំពែងខាងជើងក្រុងអង្គរធំ ក្នុងឪកាសពិធីបុណ្យឆាន់ក្នុងភូមិ៕

ប្រភព៖ Living with Heritage Project