អគារដែលរលំបាក់សង្កត់មនុស្ស នៅក្រុងព្រះសីហនុ គឺពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់ទេ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា អគារដែលរំលំបាក់សង្កត់លើមនុស្សស្លាប់ និងរងរបួសច្រើននាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុនេះ ពុំមានច្បាប់អនុញ្ញាតឱ្យសាងសង់នោះទេ។ ពាក់ព័ន្ធនឹងករណីអគាររលំបាក់សង្កត់មនុស្សនេះ អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានបញ្ជាក់ថា សំណង់អគារខាងលើនេះអត់មានច្បាប់អនុញ្ញាតទេ

Continue reading

តោះបងប្អូន ទៅស្វាគមន៍ដំណើរត្រឡប់មកវិញរបស់ក្រុមគោព្រៃយើង

សហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងស្វាគមន៍ដំណេីរមាតុភូមិនិវត្តន៍របស់ក្រុមជម្រេីសជាតិកម្ពុជាយើងត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅម៉ោង ៣:៤០ រសៀល ថ្ងៃពុធនេះ! តោះបងប្អូនទៅចូលរួមស្វាគមន៍ដើម្បីលើកទឹកចិត្តក្រុមជម្រេីសជាតិកម្ពុជាយើងដែលបានយកជ័យជម្នះលើក្រុមប៉ាគីស្ថានទាំងពីរជើងហើយឆ្លងទៅជុំទីពីរវគ្គជម្រុះ ការប្រកួត FIFA World Cup Qatar 2022 & Asian Cup 2023 Qualifiers! “ទាំងអស់គ្នាដេីម្បីកម្ពុជា” ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

គួរឲ្យអនិច្ចា ស្ពានអ្នកលឿង ខ្ទេចអស់ហើយបើយ៉ាងៗនេះ

យើងមានរបស់ប្រើហើយ ហេតុអ្វីមិនរួមគ្នាថែរក្សា ទម្រាំបានស្ពាននេះ មិនមែនងាយស្រួលទេ ជប៉ុនខំជួយអស់ថវិកាជាង១២៧លានដុល្លារ និងពេលវេលា៥ឆ្នាំ ដើម្បីស្ថាបនាឡើងអោយខ្មែរបានឆ្លងកាត់ទន្លេមេគង្គ មិនពិបាកឆ្លងសាឡាងដូចមុន។ សូមកុំគិតតែពីផលប្រយោជន៍ខ្លួនឯង មកបំផ្លាញទ្រព្យសម្បត្តិសាធារណៈបែបនេះអី ភាគច្រើនគឺកើតចេញពីឡានធំៗ ដឹកលើសទម្ងន់ ចំណែកអ្នកមានសមត្ថកិច្ចការពារស្ពាននេះ ហាក់មិនបានយកចិត្តទុកដាក់ខ្ពស់សោះ ដោយការបំផ្លាញស្ពានដោយរថយន្តដឹកទំនិញធំៗ បានកើតមានឡើងជាបន្តបន្ទាប់។ បើនៅតែបែបនេះ តើវាសនាស្ពានអ្នកលឿង នឹងទៅជាយ៉ាងណា?

មិនសរសើរមិនបាន! លោកជំទាវអភិបាលខេត្តកោះកុង ទៅលើកទឹកចិត្តកីឡាករដល់ខេត្តសៀមរាប

នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្នាក់ខេត្ត ដោយក្រុមកីឡាបាល់ទាត់ខេត្តសៀមរាប ជាម្ចាស់ផ្ទះ បើកទ្វារស្វាគមន៍គូប្រកួតមកពីខេត្តកោះកុង។ ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់នៅកីឡដ្ឋានខេត្តសៀមរាប មានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានឃើញវត្តមាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាមី បានអញ្ជើញមកលើកទឹកចិត្តក្រុមកីឡាករខេត្តកោះកុងដោយផ្ទាល់។ នេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់លោកជំទាវអភិបាលខេត្ត ក្នុងការជម្រុញលើកកម្ពស់វិស័យកីឡាខេត្តកោះកុងអោយកាន់តែរីកចម្រើន។

សៀមរាបប៉ះកោះកុង និងត្បូងឃ្មុំប៉ះរតនគិរី វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានសម្ដេចតេជោ-ថ្នាក់ខេត្តថ្ងៃនេះ

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកទី១៣ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដលាផ្ដាច់ព្រ័ត្រថ្ងៃនេះហើយ ដោយខេត្តសៀមរាប ត្រូវប៉ះខេត្តកោះកុង នៅកីឡដ្ឋានខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ត្រូវជួបខេត្តរតនគិរី នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ។ ចាំមើលតើក្រុមណាខ្លះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ? ជាមួយនឹងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ប្រ័ត្រនេះ នឹងធ្វើឡើងតែ ១ជើងប៉ុណ្ណោះ ដើម្បីកំណត់ក្រុមឈ្នះ-ចាញ់ ហើយបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ។ លើសពីនេះ ក្រុមទទួលបានជ័យជម្នះ

Continue reading

ស្អាតហួសថ្លែង!! តោះទៅកោះកាពិ នៅកោះកុងយើងហ្នឹង

ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរកោះកុងក្រៅ (ចំការដូងទី៣) ដែលមានទីតាំងស្ថិតក្នុងឃុំកោះកាពិ​ ឃុំជ្រោយប្រស់​ ស្រុកកោះកុង​ ខេត្តកោះកុង។ សូមទស្សនាទេសភាពទាំំងអស់គ្នា ៖ ប្រភព៖ សម្រស់ ខេត្តកោះកុង

រថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា ត្រូវបានថែរក្សាទុកជារបស់បេតិកភណ្ឌ

ទោះបីពេលនេះរថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា មានអាយុកាលច្រើនឆ្នាំ បាត់បង់រូបឆោម និងមិនអាចដំណើរការបានស្រួលដូចដើម និងកំពុងស្ថិតនៅក្នុងយានដ្ឋានដ៏តូចមួយនៃទឹកដីខេត្តសៀមរាប ត្រូវបានបុរសម្នាក់មកតថ្លៃទិញ ដោយឱ្យ៤ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មានក្នុងស្រុកមួយ។ រថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា មួយគ្រឿងនេះ ម៉ាក”FORD GRANADA”ផលិតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៥។ រថយន្តនេះត្រូវបានអះអាងថា កាលដើមឡើយមានពណ៌ក្រហមក្រម៉ៅ(ឈាមជ្រូក) តែបច្ចុប្បន្នពណ៌ខ្មៅ។

Continue reading

ចិន​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​សណ្តែក​​សៀង​ កាត់​បន្ថយ​ការ​នាំចូល​

ក្រុង​ហាប៊ីនៈ អ្នក​ដាំ​សណ្តែក​សៀង​​ក្នុង​ប្រទេស ​ចិន ​កំពុង​ពង្រីក​​ការ​ដាំដុះ ដើម្បី​សម្រេច​បាន​កំណើន​ឆាប់​រហ័ស​នៃ​ការ​ផ្គត់ផ្គង់​សណ្តែក​សៀង​គុណភាព​ខ្ពស់​នៅ​ឆ្នាំ​នេះ និង​​កាត់​​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​របស់​ប្រទេស​នេះ។ ការ​ដាំ​សណ្តែក​សៀង​កំពុង​ធ្វើ​ឡើង​នៅ​ខេត្ត​ហេឡុងជាំង និង​​ជីលីន តំបន់​ស្វយ័ត​អ៊ីនន័រ​ម៉ុងហ្គោលី និង​ភាគ​កណ្តាល​នៃ​ខេត្ត​ហេណាន ដោយ​មាន​ការ​​ប៉ាន់​ប្រមាណ​ថា​ អត្រា​ពង្រីក​​ការ​​ដាំដុះ​មាន​ជាង ១០ ភាគរយ​នៅ​ឆ្នាំ​នេះ។ យោង​តាម​របាយការណ៍​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ចិន​ឆ្នាំ ២០១៩ ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន បាន​ឲ្យដឹង​ថា ការ​នាំចូល​សណ្តែក​សៀង​របស់​ចិន​បាន​ធ្លាក់ចុះ​ជា​លើក​ដំបូង​​ក្នុង​​​រយៈពេល ៧ ឆ្នាំ។

Continue reading

តើ «​អរិយធម៌​», «​វប្បធម៌​», «​សង្គម​ធម៌​» ខុសគ្នា​ដូចម្តេច​?

សាធារណជន​មួយចំនួន នៅតែ​ពិបាក​ញែក​ឱ្យ​ដាក់​ស្រឡះ​រវាង​អត្ថន័យ​នៃ​ពាក្យ​«​អរិយធម៌​», «​វប្បធម៌​» និង «​សង្គម​ធម៌​» នេះ​ណាស់​។ នៅក្នុង​ភាសាវិទ្យា និង​អក្សរសិល្ប៍​របស់​គណៈកម្មកា​រ​ភាសាវិទ្យា និង​សិល្ប៍ នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា «​វប្បធម៌​» និង «​សង្គម​ធម៌​» គឺជា​មែកធាង​នៃ​អរិយធម៌​។ ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​លម្អិត​នៃ​ពាក្យ​ទាំងបី​ ៖  «​អរិយធម៌​» ជា​បណ្តុំ​លក្ខណៈ​រួម​របស់​សង្គម​ដែល​ក្នុងនោះ​មាន ទាក់ទង​នឹង​ជំនឿ

Continue reading

ឆ្ងល់ទេថា តើអប្សរាមានភេទប្រុសដែរទេ?

(ភ្នំពេញ)៖ កម្ពុជា! ជាផែនដីអង្គរដ៏ស្រស់បវរនៃយើង។ សព្វថ្ងៃយើងឃើញថា បុព្វបុរសខ្មែរបានកសាងប្រាសាទមានចំនួនរាប់ពាន់នៅពាសពេញផ្ទៃប្រទេសប្រកបដោយក្បូរ ក្បាច់រចនាយ៉ាងល្អវិចិត្រ។ ក្នុងនោះប្រាសាទអង្គរវត្ដនៅតាមជញ្ជំាងមានចម្លាក់ក្បាច់រចនាបង្ហាញពីទេវផ្សេងៗ ពិសេស ទេពអប្សរ ឬអប្សរា ដែលកើតពីរការកូរសមុទ្រទឹកដោះ មានចំនួនរាប់ពាន់ក្នុងសភាពប្លែកៗគ្នាយ៉ាងរស់រវើកបំផុត។ ប៉ុន្ដែអ្វីដែលយើងចាប់អារម្មណ៍នោះ ក្នុងពេលថ្មីៗនេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមប្រព័ន្ធព័ត៌មានផ្សេងៗ មានការជជែកគ្នាយ៉ាងផុលផុសថាអប្សរាមានភេទ«ប្រុស»។ តើអប្សរាមានភេទប្រុសឬទេ? អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័

Continue reading